ផែនទីហ្គូហ្គល (Google Maps) គឺជាវេទិកា (platform) ផែនទីតាមអ៊ីនធឺណិត និងកម្មវិធី សម្រាប់អ្នកប្រើប្រាស់ ដែលផ្តល់ជូនដោយក្រុមហ៊ុនហ្គូហ្គោល។
វាផ្តល់នូវរូបភាពផ្កាយរណប រូបថតពីលើអាកាស ផែនទីតាមដងផ្លូវ ទិដ្ឋភាព ៣៦០° (ទិដ្ឋភាពតាមដងផ្លូវ) ស្ថានភាពចរាចរណ៍ក្នុងពេលជាក់ស្តែង និងការធ្វើផែនការផ្លូវសម្រាប់ ការធ្វើដំណើរដោយថ្មើរជើង រថយន្ត អាកាស (ប្រើបណ្តោះអាសន្ន) និងសេវាដឹក ជញ្ជូនសាធារណៈ។
ផែនទីហ្គូហ្គលបានចាប់ផ្តើមជាកម្មវិធីកុំព្យូទ័រលើតុ ដោយប្រើភាសា C++ ដែលបង្កើតឡើងដោយបង ប្អូនប្រុស Lars និង Jens Rasmussen នៅក្រុមហ៊ុន Where 2 Technologies។ នៅខែតុលា ឆ្នាំ២០០៤ ក្រុមហ៊ុនត្រូវបានទិញដោយក្រុមហ៊ុនហ្គូហ្គោលដែល បានបម្លែងវាទៅជាកម្មវិធីដំណើរការលើវិប។