loader image
រំលងទៅកាន់មាតិកាមេ
តម្រូវការសម្រាប់ការបញ្ចប់
មើល

    អុីម៉ែល គឺជាសារអេឡិចត្រូនិកដ៏ពេញនិយមបំផុតមួយ ដែលក្រុមចោរព័ត៌មានវិទ្យា​ ធ្វើការប៉ុនប៉ងឆបោក ចែកចាយមេរោគកុំព្យូទ័រ (virus) ជាពិសេសតាមរយៈឯកសារភ្ជាប់ជាមួយអុីម៉ែល។



ការគំរាមកំហែងសន្តិសុខចំពោះសារអុីម៉ែល៖ 

● ការវាយប្រហារតាមរយៈឯកសារភ្ជាប់គឺជាវិធីសាស្ត្រមួយដែលចោរព័ត៌មានវិទ្យាប្រើជាញឹកញាប់បំផុត
● សារ​ឥត​បាន​ការ (Spam) ត្រូវបានគេស្គាល់ថាឮជាសារដែលឥតប្រយោជន៍ (junk emails)
●ប្រភេទសារ “Chain letters” ដែលមានខ្លឹមសារព័ត៌មានមិនពិត និងក្លែងក្លាយហើយក៏អាចដាក់បង្កប់ជាមួយ មេរោគកុំព្យូទ័រសារប្រភេទនេះអាចស្នើសុំឱ្យអ្នកធ្វើការបញ្ជូនសារនេះបន្តទៅកាន់អាសយដ្ឋានអុីម៉ែលផ្សេងទៀត ទាំងនេះសារទាំងនេះភាគច្រើន គឺជាសារបោកបញ្ឆោត។
ការលួចបន្លំ (Phishing) សំដៅទៅលើដំណើរការនៃការប៉ុនប៉ងលួចយកព័ត៌មានសំខាន់ៗ ដូចជាពាក្យសម្ងាត់ ឬព័ត៌មានគណនីធនាគារ ដោយបន្លំខ្លួនថាខ្លួនមកពីខាងធនាគារ ឬអ្នកផ្តល់សេវាកម្មផ្សេងទៀត។

នៅពេលអ្នកទទួលបានសារអុីម៉ែល៖ 

●ត្រូវយកចិត្តទុកដាក់លើឯកសារភ្ជាប់នៅលើអុីម៉ែល ដោយប្រុងប្រយ័ត្ន ជាពិសេសឯកសារភ្ជាប់ដែលមានប្រភេទឯកសារដូចជា .exe .bat ឬ .com ជាដើម
●ត្រូវប្រាកដថាកម្មវិធីប្រឆាំងមេរោគរបស់អ្នកបានធ្វើការអាប់ដេត ហើយនិងធ្វើការស្កេនរាល់ឯកសារភ្ជាប់មុនពេលដែលបើក
កុំបើកអុីម៉ែលឯកសារភ្ជាប់ណាមួយដែលទទួលពីអ្នកផ្ញើដែលមិនស្គាល់
●កុំបើក កុំបញ្ជូនបន្ត ឬឆ្លើយតបសាអុីម៉ែលដែលគួរអោយសង្ស័យដែលមានខ្លឹមសារដូជា “ពិនិត្យមើលឯកសារដែលភ្ជាប់មកជាមួយ” “មើលឯកសារសំរាប់ព័ត៌មានលំអិត” ឬ “ពិនិត្យឯកសារឡើងវិញ” ពីព្រោះតែភាគច្រើនឯកសារនោះបង្កប់មេរោគកុំព្យូទ័រ
●កុំចុចលើតំណភ្ជាប់ណាដែលអ្នកមិនធ្លាប់ស្គាល់ព្រោះវាអាចជាអុីម៉ែលក្លែងបន្លំ
●ចូរមានការយល់ដឹងអំពីសញ្ញាណនៃអុីម៉ែលបោកប្រាស់ដែលមានខ្លឹមសារផ្ញើមកដូចជា៖ មិនមានការសរសេរឈ្មោះរបស់អ្នក ការស្នើសុំព័ត៌មានផ្ទាល់ខ្លួន ឬព័ត៌មានហិរញ្ញវត្ថុរបស់អ្នក សួររកលេខសំងាត់របស់អ្នក ឬស្នើសុំឱ្យអ្នកកំណត់លេខសំងាត់ជាថ្មីឡើងវិញ ការស្នើសុំឱ្យអ្នកបញ្ជូអុីម៉ែលបន្តទៅអ្នកប្រើប្រាស់ផ្សេងទៀត។


នៅពេលអ្នកផ្ញើសារអុីម៉ែល៖ 

កុំបញ្ជូនសារប្រភេទ Chain Letters ទៅអ្នកមិស្គាល់ ឬទៅអ្នកផ្សេង
●កុំផ្ញើអុីម៉ែលដោយកំហឹង ព្រោះអាចមានផលវិបាកទៅលើផ្នែកច្បាប់
●ត្រួតពិនិត្យត្រង់ចំណុចអ្នកទទួល “To:” មុនពេលចុចផ្ញើ ដើម្បីផ្ទៀងផ្ទាត់កុំឱ្យមានការផ្ញើខុសអ្នកទទួល ហើយក៏ត្រូវប្រយ័ត្ននៅពេលអ្នកចុចលើកពាក្យឆ្លើយតប ត្រូវពិនិត្យមើលឱ្យបានច្បាស់ថាអ្នកចង់ ឆ្លើយតបទៅកាន់អាសយដ្ឋានទាំងអស់ ដោយចុចលើពាក្យ “Reply to all” ឬចង់ផ្ញើទៅតែអ្នកដែលផ្ញើមកដោយចុចលើពាក្យ “Reply” ។
កុំផ្ញើព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ដូចជាព័ត៌មានលំអិតកាតឥណទានតាមរយៈសារអុីម៉ែល។


ចូរចងចាំថា៖ 

●អុីម៉ែល​ដែលអ្នកផ្ញើចេញ តំណាងឱ្យរូបអ្នក
●ប្រើប្រាស់ពាក្យពេជន៍ឱ្យបានសមរម្យនៅពេលផ្ញើអុីម៉ែល​ទៅកាន់អ្នកដទៃ
មិនត្រូវប្រើអាសយដ្ឋានអុីម៉ែលក​ន្លែងការងាររបស់អ្នក សម្រាប់កិច្ចការផ្ទាល់ខ្លួននោះទេ
●រាយការណ៍អំពីការបន្លំ / អុីម៉ែលដែលគួរឱ្យសង្ស័យទៅក្រុមឬផ្នែកគ្រប់គ្រង់ព័ត៌មានវិទ្យា នៃអង្គភាព /ស្ថាប័នរបស់អ្នក ដើម្បីឱ្យពួកគេចាត់វិធានការ។





បានកែប្រែចុងក្រោយ: ថ្ងៃព្រហស្បតិ៍ ទី21 ខែវិច្ឆិកា ឆ្នាំ2024, 5:25 PM