ក្រុមហ៊ុនផ្គត់ផ្គង់/អ្នកផ្តល់សេវាកម្មអុីម៉ែល គឺជាអ្នកផ្តល់សេវាកម្មបង្ហោមអុីម៉ែល។ វាអនុវត្តម៉ាស៊ីនអុីម៉ែលមេ ដើម្បីផ្ញើ ទទួល និងរក្សាទុកអុីម៉ែលសម្រាប់អង្គការផ្សេងទៀត ឬអ្នកប្រើប្រាស់ចុងក្រោយជំនួសពួកគេ។ក្រុមហ៊ុនផ្គត់ផ្គង់អុីម៉ែលឥតគិតថ្លៃដែលពេញនិយមរួមមាន GmailAOL Outlook Yahoo! Mail iCloud Mail Mozilla Thunderbird និង Yandex Mail ជាដើម។
ប្រអប់សំបុត្រ (Inbox)៖ ប្រអប់ទទួលគឺជាកន្លែងដែលអ្នកអាចមើល និងគ្រប់គ្រងអុីម៉ែលដែលអ្នកទទួលបាន។ អុីម៉ែលត្រូវបានរាយជាមួយ ឈ្មោះអ្នកផ្ញើប្រធានបទនៃសារ និងកាលបរិច្ឆេទទទួល។
ផ្ទាំងសារ (Message Pane)៖ ប្រអប់ទទួល គឺជាកន្លែងដែលអ្នកអាចមើល និងគ្រប់គ្រងអុីម៉ែលដែលអ្នកទទួលបាន។ អុីម៉ែលត្រូវបានរាយជាមួយ ឈ្មោះអ្នកផ្ញើ ប្រធានបទនៃសារ និង កាលបរិច្ឆេទទទួល។
ផ្ទាំងសារ (Message pane)៖ នៅពេលអ្នកជ្រើសរើសអុីម៉ែលនៅក្នុងប្រអប់សារវានឹងបើកនៅក្នុងផ្ទាំងសារ។ ពីទីនេះអ្នកអាច អានសារហើយជ្រើសរើសរបៀបឆ្លើយតបជាមួយពាក្យបញ្ជាផ្សេងៗ។
ផ្ទាំងតែង/សរសេរ (Message pane) អ្នកអាចចុចប៊ូតុង ឬពីប្រអប់សាររបស់អ្នកដើម្បី បើកផ្ទាំងដើម្បីបង្កើតសារអុីម៉ែលទាល់ខ្លួនរបស់អ្នក។ ពីទីនេះអ្នកនឹងត្រូវបញ្ចូលអាសយដ្ឋានអុីម៉ែលរបស់អ្នកទទួល និងប្រធានបទ។ អ្នកក៏មានជម្រើសក្នុងការផ្ទុកឡើងឯកសារ (រូបថតឯកសារ។ ល។ ) ជាឯកសារភ្ជាប់ និង បន្ថែមការធ្វើទ្រង់ទ្រាយទៅសារ។